ព្រះត្រៃបិដក ភាគ ២១
ក្នុងអាស្រ័យនៅខ្លួន ជារបស់រឹង ជារបស់គ្រោតគ្រាត ដែលវិញ្ញាណចូលទៅកាន់យក គឺសក់ទាំងឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធ្មេញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬក៏ធាតុដទៃណាមួយ ជាខាងក្នុង អាស្រ័យនឹងខ្លួន ជារបស់រឹង ជារបស់គ្រោតគ្រាត ដែលវិញ្ញាណចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា បឋវីធាតុខាងក្នុង។ បឋវីធាតុខាងក្នុងណាក្តី បឋវីធាតុខាងក្រៅណាក្តី ធាតុទាំងពីរនុ៎ះ ឈ្មោះថា បឋវីធាតុ តែម្យ៉ាង។ ភិក្ខុគួរឃើញបឋវីធាតុនុ៎ះ ដោយបញ្ញា ដ៏ប្រពៃ តាមពិត យ៉ាងនេះថា ធាតុនោះឯង មិនមែនជារបស់អញ នេះមិនមែនជាអាត្មាអញ នេះមិនមែនខ្លួនរបស់អញ។ លុះឃើញបឋវីធាតុនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះហើយ តែងនឿយណាយ ក្នុងបឋវីធាតុ ធ្វើចិត្តឲ្យធុញទ្រាន់ ក្នុងបឋវីធាតុ។ ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុខាងក្រៅជោរជន់ ក្នុងសម័យណា បឋវីធាតុខាងក្រៅ ក៏រលាយទៅ ក្នុងសម័យនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ អម្បាលបឋវីធាតុខាងក្រៅនោះ ជារបស់ធំដល់ម៉្លោះ
ID: 636822567753120496
ទៅកាន់ទំព័រ៖