ព្រះត្រៃបិដក ភាគ ២១

ម្តេច​គង់មាន​សភាព​មិន​ទៀង​ ​ជា​ធម្មតា​ ​គង់មាន​សភាព​អស់​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​សូន្យ​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​ប្រែប្រួល​ជា​ធម្មតា​។​ ​ចំណង់បើ​កាយ​ ​ដែល​តាំងនៅ​បន្តិចបន្តួច​នេះ​ ​ភិក្ខុ​នឹង​ប្រកាន់​ ​ដោយ​តណ្ហា​ ​ថា​អញ​ ​ថា​របស់​អញ​ ​ថា​អញ​មាន​ ​ដូចម្តេច​បាន​ ​(​កាលបើ​គិត​ដូច្នេះហើយ​)​ ​សេចក្តី​ប្រកាន់​ ​ដោយអំណាច​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​ ​ក្នុង​បឋវីធាតុ​ជា​ខាងក្នុង​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ជន​ទាំងឡាយ​ដទៃ​ជេរ​ ​ប្រទេច​ ​ខ្ទាំងខ្ទប់​ ​បៀតបៀន​ ​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​តែង​ដឹង​យ៉ាងនេះ​ថា​ ​ទុក្ខវេទនា​កើតអំពី​សោតសម្ផស្ស​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ហើយ​តើ​ ​ក៏​វេទនា​នោះ​ ​អាស្រ័យហេតុ​ ​ឬមិន​មែន​មិន​អាស្រ័យហេតុ​ទេ​ ​អាស្រ័យហេតុ​អ្វី​ ​គឺ​អាស្រ័យ​ផស្សៈ​។​ ​ភិក្ខុ​នោះ​ឯង​ ​ឃើញថា​ផស្សៈ​មិន​ទៀង​ ​ឃើញថា​វេទនា​ក៏​មិន​ទៀង​ ​ឃើញថា​សញ្ញា​ក៏​មិន​ទៀង​ ​ឃើញថា​សង្ខារ​ទាំងឡាយ​ក៏​មិន​ទៀង​ ​ឃើញថា​វិញ្ញាណ​ក៏​មិន​ទៀង​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ក៏​ស្ទុះស្ទា​ជ្រះថ្លា​ ​ឋិតនៅ​ព្រម​ ​ស៊ប់សួន​នៅក្នុង​អារម្មណ៍​ ​គឺ​ធាតុ​នោះ​ឯង​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636822568070368642
ទៅកាន់ទំព័រ៖