ព្រះត្រៃបិដក ភាគ ២១

 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​កាន់​គប់ភ្លើង​ ​ដែល​ឆេះ​រន្ទាល​ដើរមក​ ​បុរស​នោះ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​កំ​ដៅ​ទន្លេ​គង្គា​ឲ្យ​ក្តៅ​សព្វ​ ​ដោយ​គប់​ស្មៅ​ដែល​ឆេះ​រន្ទាល​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​បុរស​នោះ​អាច​កំ​ដៅ​ទន្លេ​គង្គា​ឲ្យ​ក្តៅ​សព្វ​ ​ដោយ​គប់​ស្មៅ​ដែល​ឆេះ​រន្ទាល​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ ​ធ្វើ​មិនបានទេ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​គង្គា​មាន​ជម្រៅ​រាប់​មិនបាន​(​១​)​ ​ទន្លេ​គង្គា​នោះ​ ​បុគ្គល​មិន​ងាយ​នឹង​កំ​ដៅ​ឲ្យ​ក្តៅ​សព្វ​ ​ដោយ​គប់​ស្មៅ​ដែល​ឆេះ​រន្ទាល​បាន​ឡើយ​ ​ក៏​ឯ​បុរស​នោះ​គ្រាន់តែ​បាន​ចំណែក​សេចក្តី​លំបាក​កាយ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​ ​មាន​ឧបមេយ្យ​ដូច​ពួក​ជន​ដទៃ​ ​កាល​និយាយចំ​ពោះ​អ្នក​ទាំងឡាយ​ ​គប្បី​និយាយ​ដោយ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​ណា​ ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​នេះ​មាន៥ប្រការ​ ​គឺ​ ​និយាយ​ក្នុង​កាលគួរ​ ​ឬកាល​មិន​គួរ១​ ​។​បេ​។​ ​និង​ជា​អ្នកមាន​ចិត្តស្មើ​ដោយ​ទន្លេ​គង្គា​ ​ជា​ចិត្ត​
​(​១​)​ ​ជម្រៅ​របស់​ទន្លេ​គង្គា​នេះ​កម្រាស់១គាវុត​ខ្លះ​ ​កន្លះ​យោជន៍​ខ្លះ​ ​ឯ​បណ្តោយ​ចំនួន​ប្រាំ​រយ​យោជន៍​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636822512858630711
ទៅកាន់ទំព័រ៖