ព្រះត្រៃបិដក ភាគ ២១

ជោរជន់​ឡើង​ហើយ​ ​អាបោធាតុ​នោះ​ ​ក៏​លិច​ស្រុក​ខ្លះ​ ​លិច​និគម​ខ្លះ​ ​លិច​នគរ​ខ្លះ​ ​លិច​ជនបទ​ខ្លះ​ ​លិច​ជនបទ​ ​និង​ប្រទេស​ខ្លះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​ទឹក​ក្នុង​សមុទ្រ​ ​មាន​ជម្រៅ​ ​១០០យោជន៍​ ​រីង​ទៅ​ក៏​មាន​ ​ទឹក​មាន​ជម្រៅ​ ​២០០យោជន៍​ ​រីង​ទៅ​ក៏​មាន​ ​ទឹក​មាន​ជម្រៅ​ ​៣០០យោជន៍​ ​រីង​ទៅ​ក៏​មាន​ ​ទឹក​មាន​ជម្រៅ​ ​៤០០យោជន៍​ ​រីង​ទៅ​ក៏​មាន​ ​ទឹក​មាន​ជម្រៅ​ ​៥០០យោជន៍​ ​រីង​ទៅ​ក៏​មាន​ ​ទឹក​មាន​ជម្រៅ​ ​៦០០យោជន៍​ ​រីង​ទៅ​ក៏​មាន​ ​ទឹក​មាន​ជម្រៅ​ ​៧០០យោជន៍​ ​រីង​ទៅ​ក៏​មាន​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​ ​ទឹក​មាន​ជម្រៅ៧ដើមត្នោត​ ​ដក់​នៅក្នុង​មហាសមុទ្រ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៦ដើមត្នោត​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៥ដើមត្នោត​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៤ដើមត្នោត​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៣ដើមត្នោត​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ២ដើមត្នោត​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ១ដើមត្នោត​ ​ដក់​នៅ​ខ្លះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636822569391774222
ទៅកាន់ទំព័រ៖