ព្រះត្រៃបិដក ភាគ ២១

ទឹក​មាន​ជម្រៅ៧ជំហរ​បុរស​ ​ដក់​នៅក្នុង​មហាសមុទ្រ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៦ជំហរ​បុរស​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៥ជំហរ​បុរស​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៤ជំហរ​បុរស​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ៣ជំហរ​បុរស​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ២ជំហរ​បុរស​ ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ជម្រៅ១ជំហរ​បុរស​ ​ដក់​នៅ​ខ្លះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​ ​ទឹក​មាន​ជម្រៅ​ពាក់កណ្តាល​ជំហរ​បុរស​ដក់​នៅក្នុង​មហាសមុទ្រ​ខ្លះ​ ​ទឹក​មាន​ប្រមាណ​ត្រឹម​ចង្កេះ​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ប្រមាណ​ត្រឹម​ជង្គង់​ដក់​នៅ​ខ្លះ​ ​ទឹក​មាន​ប្រមាណ​ត្រឹម​ភ្នែក​គោ​ដក់​នៅ​ខ្លះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​ ​ទឹក​គ្រាន់តែ​សើម​ថ្នាំង​ម្រាមដៃ​ ​(​ដក់​នៅ​)​ ​ក្នុង​មហាសមុទ្រ​មិន​មាន​ឡើយ​ ​ក៏មានដែរ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​សូម្បី​អាបោធាតុ​ខាងក្រៅ​នោះ​ ​ជា​របស់​ធំ​ដល់​ម្ល៉ោះ​ ​គង់មាន​សភាព​មិន​ទៀង​ជា​ធម្មតា​ ​គង់មាន​សភាព​អស់​ទៅជាធម្មតា​ ​គង់មាន​សភាព​សូន្យ​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​ប្រែប្រួល​ទៅជាធម្មតា​។​ ​ចំណង់បើ​កាយ​ ​ដែល​តាំងនៅ​បន្តិចបន្តួច​នេះ​ ​ភិក្ខុ​នឹង​ប្រកាន់​ដោយ​តណ្ហា​ថា​អញ​ ​ថា​របស់​អញ​ ​ថា​អញ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636822569609436671
ទៅកាន់ទំព័រ៖