ព្រះត្រៃបិដក ភាគ ២១

មួយទៀត​ ​ធាតុ​ដទៃ​ណា​នីមួយ​ ​ជា​ខាងក្នុង​ ​ដែល​អាស្រ័យ​នូវ​ខ្លួន​ ​ជា​ភ្លើង​ ​ឬ​មាន​សភាព​ប្រហែល​នឹង​ភ្លើង​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​នេះ​ហៅថា​ ​តេជោធាតុ​ខាងក្នុង​។​ ​តេជោធាតុ​ខាងក្នុង​ណា​ក្តី​ ​តេជោធាតុ​ខាងក្រៅ​ណា​ក្តី​ ​ធាតុ​ទាំងពីរ​នេះ​ ​ឈ្មោះថា​ ​តេជោធាតុ​តែមួយ​យ៉ាង​។​ ​ភិក្ខុ​គួរ​ឃើញ​តេជោធាតុ​នោះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះឯង​មិនមែន​ជា​របស់​អញ​ ​នោះ​ក៏​មិនមែន​ជា​អញ​ ​នោះ​មិនមែន​ខ្លួន​ ​របស់​អញ​។​ ​លុះ​ភិក្ខុ​នោះ​ ​ឃើញ​តេជោធាតុ​ទាំងពីរ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​ ​យ៉ាងនេះ​ហើយ​ ​តែង​នឿយណាយ​ ​ក្នុង​តេជោធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ធុញទ្រាន់​ ​ក្នុង​តេជោធាតុ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​តេជោធាតុ​ខាងក្រៅ​ ​កម្រើក​ឡើង​ ​តេជោធាតុ​នោះ​ ​ឆេះ​ស្រុក​ខ្លះ​ ​ឆេះ​នគរ​ខ្លះ​ ​ឆេះ​និគម​ខ្លះ​ ​ឆេះ​ជនបទ​ខ្លះ​ ​ឆេះ​ជនបទ​ ​និង​ប្រទេស​ខ្លះ​។​ ​តេជោធាតុ​នោះ​ ​ឆេះ​ស្មៅ​ស្រស់​ខ្លះ​ ​ឆេះ​ផ្លូវ​ធំ​ខ្លះ​ ​ថ្មភ្នំ​ខ្លះ​ ​ទឹក​ខ្លះ​ ​ផ្ទៃផែនដី​ជា​រមណីយដ្ឋាន​ ​(​ដែល​គ្មាន​ស្មៅ​)​ ​ខ្លះ​ ​ឥតមាន​គ្រឿង​ឆេះ​តទៅទៀត​ ​ក៏​រលត់​បាត់​ទៅ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636822570142337151
ទៅកាន់ទំព័រ៖