ព្រះត្រៃបិដក ភាគ ២១

ជួនកាល​ជន​ទាំងឡាយ​ ​ស្វែងរក​ភ្លើង​ ​ដោយ​ស្លាបមាន់​ខ្លះ​ ​ដោយ​ការ​កួត​សរសៃ​ស្បែក​ខ្លះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​សូម្បី​តេជោធាតុ​ខា​ក្រៅ​នោះ​ ​ធំ​ដល់​ម្ល៉ោះ​ ​គង់មាន​សភាព​មិន​ទៀង​ជា​ធម្មតា​ ​គង់មាន​សភាព​អស់​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​សូន្យ​ទៅ​ ​ជា​ធម្មតា​ ​គង់មាន​សភាព​ប្រែប្រួល​ទៅ​ ​ជា​ធម្មតា​។​ ​ចំណង់បើ​កាយ​ ​ដែល​តាំងនៅ​បន្តិចបន្តួច​នេះ​ ​ភិក្ខុ​នឹង​ប្រកាន់​ ​ដោយ​តណ្ហា​ថា​អញ​ ​ថា​របស់​អញ​ ​ថា​អញ​មាន​ដូចម្តេច​បាន​ ​(​កាលបើ​គិត​ដូច្នេះហើយ​)​ ​សេចក្តី​ប្រកាន់​ ​ដោយអំណាច​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​ ​ក្នុង​តេជោធាតុ​ជា​ខាងក្នុង​នោះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​កាលបើ​ភិក្ខុ​នោះ​ ​រឭក​នូវ​ព្រះពុទ្ធ​យ៉ាងនេះ​ ​រឭក​នូវ​ព្រះធម៌​យ៉ាងនេះ​ ​រឭក​នូវ​ព្រះសង្ឃ​យ៉ាងនេះ​ហើយ​ ​ទើប​ឧបេក្ខា​ដែល​អាស្រ័យ​នឹង​កុសល​ ​ក៏​តាំងនៅ​នឹង​បាន​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ត្រេកអរ​ ​ដោយហេតុ​នោះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ធ្វើតាម​ពាក្យ​ប្រដៅ​ ​របស់​ព្រះ​មាន​ព្រះ​ភា​គ​រឿយ​ៗ​ហើយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636822570379870738
ទៅកាន់ទំព័រ៖