ព្រះត្រៃបិដក ភាគ ២១
[៨៣] ម្នាលអ្នកទាំងឡាយមានអាយុ វាយោធាតុ តើដូចម្តេច។ វាយោធាតុខាងក្នុងក៏មាន វាយោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ វាយោធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាខ្យល់ ឬមានសភាពប្រហែលនឹងខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងលើ១ ខ្យល់បក់ចុះក្រោម១
(១) ខ្យល់បក់នៅក្នុងផ្ទៃ គឺបក់ខាងក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វសព៌ាង្គកាយ១
(២) ខ្យល់ដកដង្ហើមចូល និងខ្យល់ដកដង្ហើមចេញ១ មួយទៀត វាយោធាតុដទៃណានីមួយ ជាខាងក្នុង អាស្រ័យនូវខ្លួន ជាខ្យល់ ឬមានសភាពប្រហែលនឹងខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា វាយោធាតុខាងក្នុង។ វាយោធាតុខាងក្នុងណាក្តី វាយោធាតុខាងក្រៅណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា វាយោធាតុតែមួយយ៉ាង។ ភិក្ខុគួរឃើញវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះក៏មិនមែនជាអញ នោះមិនមែនជាខ្លួន របស់អញ។ លុះភិក្ខុនោះឃើញវាយោធាតុនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះហើយ តែងនឿយណាយក្នុងវាយោធាតុ
(១) បានដល់ខ្យល់ដែលនាំចេញនូវឧច្ចារៈ និងបស្សាវៈជាដើម។ (២) បានដល់ខ្យល់ដែលបក់ក្នុងវេលាបត់ចូល និងលាចេញនូវអវយវៈតូចធំជាដើម។អដ្ឋកថា។
ID: 636822570721360270
ទៅកាន់ទំព័រ៖