ព្រះត្រៃបិដក ភាគ ២១
ធ្វើចិត្តឲ្យធុញក្នុងវាយោធាតុ។ នែអ្នកទាំងឡាយមានអាយុ ជួនកាលវាយោធាតុខាងក្រៅកម្រើកឡើង វាយោធាតុនោះ បក់លំអិតស្រុកខ្លះ បក់លំអិតនិគមខ្លះ បក់លំអិតនគរខ្លះ បក់លំអិតជនបទខ្លះ បក់លំអិតជនបទ និងប្រទេសខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលដល់ខែជាខាងចុងនៃគិម្ហរដូវ ជនទាំងឡាយ ស្វែងរកខ្យល់ដោយផ្លិតស្លឹកត្នោតខ្លះ ដោយផ្លិតសម្រាប់បក់ភ្លើងខ្លះ សូម្បីតែស្បូវក្នុងសំយ៉ាបផ្ទះ ក៏មិនកម្រើក ក៏មានដែរ។ ម្នាលអ្នកទាំងឡាយមានអាយុ សូម្បីវាយោធាតុខាងក្រៅនោះ ធំដល់ម្ល៉ោះ គង់មានសភាពមិនទៀង ជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលទៅ ជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយតណ្ហាថា អញ ថារបស់អញ ថាអញមាន ដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងវាយោធាតុជាខាងក្នុងនោះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃ ជេរប្រទេច ខ្ទាំងខ្ទប់ បៀតបៀនភិក្ខុនោះ។ ភិក្ខុនោះ តែងដឹងយ៉ាងនេះថា ទុក្ខវេទនាកើតអំពីសម្ផស្សនេះ កើតឡើងហើយ ដល់អាត្មាអញតើ
ID: 636822570983015235
ទៅកាន់ទំព័រ៖