ព្រះត្រៃបិដក ភាគ ២១
ក៏វេទនានោះឯង អាស្រ័យហេតុ ឬមិនអាស្រ័យហេតុទេ អាស្រ័យហេតុអ្វី គឺអាស្រ័យផស្សៈ។ ភិក្ខុនោះឯង ឃើញថា ផស្សៈមិនទៀង ឃើញថាវេទនាមិនទៀង ឃើញថាសញ្ញាមិនទៀង ឃើញថាសង្ខារទាំងឡាយមិនទៀង ឃើញថា វិញ្ញាណមិនទៀង ចិត្តរបស់ភិក្ខុនោះ ក៏ស្ទុះស្ទាជ្រះថ្លា ឋិតនៅព្រម ស៊ប់សួននៅ ក្នុងអារម្មណ៍ គឺធាតុនោះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃបៀតបៀនភិក្ខុនោះ ដោយសម្ផស្សដៃក្តី សម្ផស្សដុំដីក្តី សម្ផស្សដំបងក្តី សម្ផស្សគ្រឿងសស្ត្រាក្តី ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ ភិក្ខុនោះ តែងដឹងច្បាស់យ៉ាងនេះថា កាយនេះឯង ជាសភាពសម្រាប់រងសម្ផស្សដៃខ្លះ សម្ផស្សដុំដីខ្លះ សម្ផស្សដំបងខ្លះ សម្ផស្សសស្ត្រាខ្លះ។ ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ ក្នុងឱវាទ ដែលប្រៀបដូចរណារថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកចោរ ជាអ្នកធ្វើអំពើថោកទាប គប្បីអារអវយវៈតូចធំទាំងឡាយ (របស់ភិក្ខុនោះ) ដោយរណារ ដែលមានដងទាំងពីរខាង ភិក្ខុណាធ្វើចិត្តប្រទូស្ត (មិនអត់ធន់) ក្នុងជម្ងឺ ដែលពួកចោរអារនោះ ភិក្ខុនោះឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់តថាគត ដោយហេតុដែលមិនអត់ធន់នោះ។ ភិក្ខុនោះគិតថា សេចក្តីព្យាយាម ដែលអាត្មាអញ ប្រារព្ធហើយ
ID: 636822571207068051
ទៅកាន់ទំព័រ៖