ព្រះត្រៃបិដក ភាគ ២១

នឹង​មិន​ធូរ​ថយ​ឡើយ​ ​សតិ​ដែល​អាត្មាអញ​ ​តាំង​ខ្ជាប់​ហើយ​ ​នឹង​មិន​ភ្លាំងភ្លាត់​ឡើយ​ ​កាយ​ដែល​ស្ងប់ស្ងាត់​ហើយ​ ​នឹង​មិន​រសាប់រសល់​ឡើយ​ ​ចិត្ត​ដែ​លតំ​កល់​នឹង​ហើយ​ ​នឹង​មាន​អារម្មណ៍​មូល​តែមួយ​ ​ឥឡូវនេះ​ ​ទោះ​សម្ផស្ស​ដៃ​ត្រូវ​ក្តី​ ​សម្ផស្ស​ដុំដី​ត្រូវ​ក្តី​ ​សម្ផស្ស​ដំបង​ត្រូវ​ក្តី​ ​សម្ផស្ស​គ្រឿង​សស្ត្រា​ត្រូវ​ក្តី​ ​ត្រង់​កាយ​នេះ​ ​(​ក៏​ត្រូវ​ទៅចុះ​)​ ​ឯ​អាត្មាអញ​ ​ក៏​នៅតែ​ធ្វើតាម​ពាក្យ​ប្រដៅ​ ​របស់​ព្រះសម្មាសម្ពុទ្ធ​នេះ​មិនលែង​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​កាលបើ​ភិក្ខុ​នោះ​ ​រឭក​នូវ​ព្រះពុទ្ធ​យ៉ាងនេះ​ ​រឭក​នូវ​ព្រះធម៌​យ៉ាងនេះ​ ​រឭក​នូវ​ព្រះសង្ឃ​យ៉ាងនេះ​ហើយ​ ​ឧបេក្ខា​ដែល​អាស្រ័យ​នឹង​កុសល​ ​មិនទាន់​តាំងនៅ​នឹង​បាន​ ​ភិក្ខុ​នោះ​ ​តែង​តក់ស្លុត​ ​ដល់​នូវ​សេចក្តី​សង្វេគ​ ​ដោយហេតុ​នោះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ជា​មនុស្ស​ឥត​លាភ​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ជា​មនុស្ស​មិន​មានលាភ​ ​ឱ​ហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​បាន​ដោយ​កម្រ​ ​ឱ​ហ្ន៎​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​មិនមែន​បាន​មក​ដោយ​ងាយ​ទេ​ ​ត្រង់​ដែល​អាត្មាអញ​ ​រឭក​នូវ​ព្រះពុទ្ធ​យ៉ាងនេះ​ ​រឭក​នូវ​ព្រះធម៌​យ៉ាងនេះ​ ​រឭក​នូវ​ព្រះសង្ឃ​យ៉ាងនេះ​ហើយ​ ​ឧបេក្ខា​ដែល​អាស្រ័យ​នឹង​កុសល​ ​មិនទាន់​តាំងនៅ​នឹង​បាន​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ដូច​ស្រី​ជា​កូនប្រសា​ ​ឃើញ​ឪពុកក្មេក​ហើយ​ ​ក៏​ព្រួយបារម្ភ​ ​ដល់​នូវ​សេចក្តី​សង្វេគ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636822571444231616
ទៅកាន់ទំព័រ៖