ព្រះត្រៃបិដក ភាគ ២១

ធំ​ទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ធ្វើឲ្យ​ជា​អារម្មណ៍​របស់​មេត្តាចិត្ត​នោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ដូចជា​សំពៀតស្បែក​ខ្លាត្រី​ ​ដែល​បុគ្គល​ដំ​ច្របាច់​ ​សម្លាប់​ឲ្យ​ទន់​ ​ដូចជា​សំឡី​ ​មិន​មាន​សំឡេង​ស្រួយ​ ​មិន​មាន​សំឡេង​ណែន​ ​បើ​បុរស​កាន់​យក​ឈើ​ ​ឬ​អំបែង​ក្បឿង​ដើរមក​ ​បុរស​នោះ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​យក​ឈើ​ ​ឬ​អំបែង​ក្បឿង​(​នេះ​)​ទៅ​គោះ​សំពៀតស្បែក​ខ្លាត្រី​ ​ដែល​បុគ្គល​ដំ​ច្របាច់​ ​សម្លាប់​ឲ្យ​ទន់​ដូចជា​សំឡី​ ​មិន​មាន​សំឡេង​ស្រួយ​ ​មិន​មាន​សំឡេង​ណែន​នេះ​ ​ធ្វើឲ្យ​មាន​សំឡេង​ស្រួយ​ ​ឲ្យ​មាន​សំឡេង​ណែន​ឡើងវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​អាចយ​ក​កំណាត់ឈើ​ ​ឬ​អំបែង​ក្បឿង​ ​ទៅ​គោះ​សំពៀតស្បែក​ខ្លាត្រី​ ​ដែល​បុគ្គល​ដំ​ច្របាច់​សម្លាប់​ឲ្យ​ទន់​ ​ដូចជា​សំឡី​ ​មិន​មាន​សំឡេង​ស្រួយ​ ​មិន​មាន​សំឡេង​ណែន​នេះ​ ​ធ្វើឲ្យ​មាន​សំឡេង​ស្រួយ​ ​ឲ្យ​មាន​សំឡេង​ណែន​ឡើងវិញ​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ ​ធ្វើ​មិនបានទេ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636822513115185385
ទៅកាន់ទំព័រ៖