ព្រះត្រៃបិដក ភាគ ២១

ដូចម្តេច​មិញ​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​កាល​ភិក្ខុ​នោះ​ ​រឭក​នូវ​ព្រះពុទ្ធ​យ៉ាងនេះ​ ​រឭក​នូវ​ព្រះធម៌​យ៉ាងនេះ​ ​រឭក​នូវ​ព្រះសង្ឃ​យ៉ាងនេះ​ហើយ​ ​ឧបេក្ខា​ដែល​អាស្រ័យ​នឹង​កុសល​ ​ក៏​មិន​តាំងនៅ​នឹង​ ​ដូច្នេះ​ឯង​។​ ​ភិក្ខុ​នោះ​តែង​តក់ស្លុត​ ​ដល់​នូវ​សេចក្តី​សង្វេគ​ ​ដោយហេតុ​នោះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ជា​មនុស្ស​ឥត​លាភ​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ជា​មនុស្ស​មិន​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​បាន​ដោយ​កម្រ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​មិនមែន​បាន​ដោយ​ងាយ​ទេ​ ​ត្រង់​ដែល​អាត្មាអញ​ ​រឭក​នូវ​ព្រះពុទ្ធ​យ៉ាងនេះ​ ​រឭក​នូវ​ព្រះធម៌​យ៉ាងនេះ​ ​រឭក​នូវ​ព្រះសង្ឃ​យ៉ាងនេះ​ហើយ​ ​ឧបេក្ខា​ដែល​អាស្រ័យ​នឹង​កុសល​ ​មិនទាន់​តាំងនៅ​នឹង​បាន​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​កាលបើ​ភិក្ខុ​នោះ​ ​រឭក​នូវ​ព្រះពុទ្ធ​យ៉ាងនេះ​ ​រឭក​នូវ​ព្រះធម៌​យ៉ាងនេះ​ ​រឭក​នូវ​ព្រះសង្ឃ​យ៉ាងនេះ​ហើយ​ ​ឧបេក្ខា​ដែល​អាស្រ័យ​នឹង​កុសល​ ​រមែង​តាំងនៅ​នឹង​បាន​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ត្រេកអរ​ ​ដោយហេតុ​នោះ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ធ្វើតាម​ពាក្យ​ប្រដៅ​ ​របស់​ព្រះ​មាន​ព្រះ​ភា​គ​រឿយ​ៗ​ហើយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636822571696846064
ទៅកាន់ទំព័រ៖