ព្រះត្រៃបិដក ភាគ ២១

 [​៨៤​]​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អាកាស​ ​គឺទី​វាល​ ​ដែល​អាស្រ័យ​គ្រឿង​ឈើ​ខ្លះ​ ​អាស្រ័យ​វល្លិ​សម្រាប់​ចង​ខ្លះ​ ​អាស្រ័យ​ដី​សម្រាប់​លាប​ខ្លះ​ ​អាស្រ័យ​ស្បូវ​ប្រក់​ខ្លះ​ ​ផ្តុំ​ជាមួយគ្នា​ហើយ​ ​ក៏​រាប់​ហៅថា​ផ្ទះ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អាកាស​ដែល​អាស្រ័យ​ឆ្អឹង​ខ្លះ​ ​អាស្រ័យ​សរសៃ​ខ្លះ​ ​អាស្រ័យ​សាច់​ខ្លះ​ ​អាស្រ័យ​ស្បែក​ខ្លះ​ ​រួបរួម​ជាមួយគ្នា​ហើយ​ ​ទើប​ហៅថា​រូប​បាន​ ​ដូច្នោះឯង​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ចក្ខុ​ខាងក្នុង​មិន​សាបសូន្យ​ទេ​ ​តែ​រូប​ទាំងឡាយ​ខាងក្រៅ​ ​មិនបាន​មកកាន់​គន្លង​ចក្ខុ​ផង​ ​ការពិចារណា​អារម្មណ៍​ ​ដែល​កើតអំពី​ចក្ខុ​ ​និង​រូប​នោះ​ ​មិន​មាន​ផង​ ​ចំណែក​នៃ​វិញ្ញាណ​ ​ដែល​កើតអំពី​ចក្ខុ​ ​និង​រូប​នោះ​ ​ក៏​មិនទាន់​កើត​ប្រាកដ​នៅឡើយ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ចក្ខុ​ខាងក្នុង​មិន​សាបសូន្យ​ទេ​ ​ហើយ​រូប​ទាំងឡាយ​ខាងក្រៅ​ ​មកកាន់​គន្លង​ចក្ខុ​ ​តែ​ការពិចារណា​អារម្មណ៍​ ​ដែល​កើតអំពី​ចក្ខុ​ ​និង​រូប​នោះ​ ​មិន​មាន​ ​ចំណែក​នៃ​វិញ្ញាណ​ដែល​កើតអំពី​ចក្ខុ​ ​និង​រូប​នោះ​ ​ក៏​មិនទាន់​កើត​ប្រាកដ​នៅឡើយ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​កាលណាបើ​ចក្ខុ​ខាងក្នុង​មិន​សាបសូន្យ​ផង​ ​រូប​ទាំងឡាយ​ខាងក្រៅ​មកកាន់​គន្លង​ចក្ខុ​ផង
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636822571930769444
ទៅកាន់ទំព័រ៖