ព្រះត្រៃបិដក ភាគ ២១

ការពិចារណា​អារម្មណ៍​ ​ដែល​កើតអំពី​ចក្ខុ​ ​និង​រូប​នោះ​ ​ក៏​កើតមាន​ផង​។​ ​ចំណែក​នៃ​វិញ្ញាណ​ដែល​កើតអំពី​ចក្ខុ​ ​និង​រូប​នោះ​ ​ទើប​កើត​ប្រាកដ​ឡើង​បាន​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​រូប​ណា​ដែល​កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ ​រូប​នោះ​សង្គ្រោះ​ចូលក្នុង​រូ​បូ​បា​ទា​នក្ខន្ធ​។​ ​វេទនា​ណា​ ​ដែល​កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ ​វេទនា​នោះ​ ​សង្គ្រោះ​ចូល​ក្នុង​វេទ​នូ​បា​ទា​នក្ខន្ធ​។​ ​សញ្ញា​ណា​ ​ដែល​កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ ​សញ្ញា​នោះ​សង្គ្រោះ​ចូ​លក្នុងសញ្ញូ​បា​ទា​នក្ខន្ធ​។​ ​សង្ខារ​ទាំងឡាយ​ណា​ ​ដែល​កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ ​សង្ខារ​ទាំងឡាយ​នោះ​ ​សង្គ្រោះ​ចូលក្នុង​សង្ខា​រូបា​ទា​នក្ខន្ធ​។​ ​វិញ្ញាណ​ណា​ ​ដែល​កើតជា​មួយ​នឹង​ចក្ខុ​ ​វិញ្ញាណ​នោះ​ ​សង្គ្រោះ​ចូលក្នុង​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ​។​ ​ភិក្ខុ​នោះ​ ​តែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​ការសង្គ្រោះ​ ​គឺ​ប្រមូល​ប្រជុំ​ ​នូវ​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះ​ ​យ៉ាងនេះ​ឯង​។​ ​មួយវិញទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​បុគ្គល​ណា​ឃើញ​បដិច្ចសមុប្បាទ​ ​(​គឺ​សេចក្តី​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​)​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ធម៌​ ​បុគ្គល​ណា​ឃើញ​ធម៌​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ ​បដិច្ចសមុប្បាទ​ ​(​គឺ​សេចក្តី​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​)​។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636822572158922494
ទៅកាន់ទំព័រ៖