ព្រះត្រៃបិដក ភាគ ២១

ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥ណា​ ​ដែល​មាននៅ​ ​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះឯង​ ​កើតឡើង​ព្រម​ ​ព្រោះ​អាស្រ័យហេតុ​ ​សេចក្តី​ពេញចិត្ត​ ​សេចក្តី​អាល័យ​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ជ្រប់​ចុះ​ ​ក្នុង​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះ​ណា​ ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ ​ឈ្មោះថា​ ​ទុក្ខ​សមុទយៈ​ ​(​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​)​ ​ការ​កំចាត់​បង់​ ​នូវ​តម្រេក​ ​ដោយអំណាច​នៃ​តណ្ហា​ ​និង​ការ​លះបង់​នូវ​តម្រេក​ ​ដោយអំណាច​ ​នៃ​តណ្ហា​ណា​ ​ក្នុង​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះ​ ​ការ​កំចាត់​បង់​ ​នូវ​តម្រេក​ជាដើម​នោះ​ ​ឈ្មោះថា​ ​ទុក្ខនិរោធ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ពាក្យ​ប្រដៅ​ ​របស់​ព្រះមានព្រះភាគ​ ​ឈ្មោះថា​ភិក្ខុ​នោះ​ធ្វើ​រឿយ​ៗ​ហើយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​សោតប្បសាទ​ខាងក្នុង​មិន​សាបសូន្យ​.​.​.​ ​ឃានប្បសាទ​មិន​សាបសូន្យ​.​.​.​ ​ជីវ្ហា​បសាទ​មិន​សាបសូន្យ​.​.​.​ ​កាយប្បសាទ​មិន​សាបសូន្យ​.​.​.​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ចិត្ត​ខាងក្នុង​មិន​សាបសូន្យ​ទេ​ ​តែ​ធម្មារម្មណ៍​ទាំងឡាយ​ខាងក្រៅ​ ​មិនបាន​មកកាន់​គន្លង​ភវ​ង្គៈ​ផង​ ​ការពិចារណា​អារម្មណ៍​ ​ដែល​កើតអំពី​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ក៏​មិនទាន់​មាន​ផង​ ​ចំណែក​នៃ​វិញ្ញាណ​ ​ដែល​កើតអំពី​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ក៏​មិនទាន់​កើត​ប្រាកដ​នៅឡើយ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​បើ​ចិត្ត​ខាងក្នុង​មិន​សាបសូន្យ​ផង​ ​ធម្មារម្មណ៍​ទាំងឡាយ​ខាងក្រៅ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636822572458699640
ទៅកាន់ទំព័រ៖