ព្រះត្រៃបិដក ភាគ ២១
ក៏បានមកកាន់គន្លងភវង្គៈផង តែការពិចារណាអារម្មណ៍ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះមិនមាន ចំណែកនៃវិញ្ញាណដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏នៅមិនទាន់ប្រាកដ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលណា បើចិត្តខាងក្នុងមិនសាបសូន្យផង ធម្មារម្មណ៍ទាំងឡាយខាងក្រៅ បានមកកាន់គន្លងភវង្គៈផង ការពិចារណាអារម្មណ៍ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មានផង។ ចំណែកនៃវិញ្ញាណ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ទើបកើតប្រាកដឡើងបាន យ៉ាងនេះឯង។ រូបណា ដែលកើតជាមួយនឹងមនោវិញ្ញាណ រូបនោះសង្គ្រោះ ចូលក្នុងរូបូបាទានក្ខន្ធ។ វេទនាណា ដែលកើតជាមួយនឹងមនោវិញ្ញាណ វេទនានោះ សង្គ្រោះចូលក្នុងវេទនូបាទានក្ខន្ធ។ សញ្ញាណា ដែលកើតជាមួយនឹងមនោវិញ្ញាណ សញ្ញានោះ សង្គ្រោះចូលក្នុងសញ្ញូបាទានក្ខន្ធ។ សង្ខារទាំងឡាយណា ដែលកើតជាមួយនឹងមនោវិញ្ញាណ សង្ខារទាំងឡាយនោះ សង្គ្រោះចូលក្នុងសង្ខារូបាទានក្ខន្ធ។ វិញ្ញាណណា ដែលកើតជាមួយនឹងភវង្គៈ វិញ្ញាណនោះ សង្គ្រោះចូលក្នុងវិញ្ញាណូបាទានក្ខន្ធ។ ភិក្ខុនោះ តែងដឹងច្បាស់ យ៉ាងនេះថា ការសង្គ្រោះ គឺប្រជុំប្រមូលនូវឧបាទានក្ខណ្ធទាំង៥នេះ យ៉ាងនេះឯង។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលណា ឃើញបដិច្ចសមុប្បាទ បុគ្គលនោះ ឈ្មោះថា ឃើញធម៌
ID: 636822572684722568
ទៅកាន់ទំព័រ៖