ព្រះត្រៃបិដក ភាគ ២១

បុគ្គល​ណា​ឃើញ​ធម៌​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ឃើញ​បដិច្ចសមុប្បាទ​ ​។​ ​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥ណា​ ​ដែល​មាននៅ​ ​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះឯង​ ​កើតឡើង​ព្រម​ ​ព្រោះ​អាស្រ័យហេតុ​ ​សេចក្តី​ពេញចិត្ត​ ​សេចក្តី​អាល័យ​ ​សេចក្តី​ត្រេកអរ​ ​សេចក្តី​ជ្រប់​ចុះ​ណា​ ​ក្នុង​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះ​ ​សេចក្តី​ពេញចិត្ត​ជាដើម​នោះ​ ​ឈ្មោះថា​ ​ទុក្ខ​សមុទ័យ​ ​ការ​កំចាត់​បង់​នូវ​តម្រេក​ ​ដោយអំណាច​តណ្ហា​ ​និង​ការ​លះបង់​តម្រេក​ ​ដោយអំណាច​តណ្ហា​ ​ក្នុង​ឧបា​ទា​នក្ខ​ណ្ធ​ទាំង៥នេះ​ ​ការ​កំចាត់​បង់​នូវ​តម្រេក​ជាដើម​នោះ​ ​ឈ្មោះថា​ ​ទុក្ខនិរោធ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ពាក្យ​ប្រដៅ​របស់​ព្រះមានព្រះភាគ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ធ្វើ​រឿយ​ៗ​ហើយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​លុះ​ព្រះ​សារីបុត្រ​ ​មាន​អាយុ​ ​សំដែង​នូវ​មហា​ហត្ថិ​បទោ​បម​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ដោយ​ប្រការ​ដូច្នេះ​។​

​ចប់​ ​មហា​ហត្ថិ​បទោ​បម​សូត្រ​ទី៨

ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636822572944307415
ទៅកាន់ទំព័រ៖