ព្រះត្រៃបិដក ភាគ ២១
មហាសារោបមសូត្រ ទី៩
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើ ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ កាលដែលទេវទត្តចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះមាន ព្រះភាគ ទ្រង់ប្រារព្ធទេវទត្ត ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនេះថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មានសេចក្តីពេញចិត្ត មានតម្រិះដ៏បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកបានលាភសក្ការៈ និងសេចក្តី
ID: 636822573223153364
ទៅកាន់ទំព័រ៖