ព្រះត្រៃបិដក ភាគ ២១

សរសើរ​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ឯ​ទៀ​តៗ​នេះ​ ​ជា​អ្នក​មិន​មាន​កេរ្តិ៍ឈ្មោះ​យសស័ក្តិ​។​ ​កុលបុត្រ​នោះ​ ​តែង​ស្រវឹង​ ​វង្វេង​ ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​លុះ​ប្រមាទ​ហើយ​ ​រមែង​នៅជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​ហើយ​កាត់​យក​តែ​មែក​ ​និង​ស្លឹក​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ឱ​បុរស​ដ៏​ចម្រើន​នេះ​ ​មិន​ស្គាល់​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​មែក​ ​និង​ស្លឹក​ទេតើ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​បុរស​ដ៏​ចម្រើន​នេះ​ ​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​ហើយ​កាត់​យក​តែ​មែក​ ​និង​ស្លឹក​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636822573516170124
ទៅកាន់ទំព័រ៖