ព្រះត្រៃបិដក ភាគ ២១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​កាន់​យក​តែ​មែក​ ​និង​ស្លឹក​ ​របស់​ព្រហ្មចរិយៈ​ ​ហើយ​ដល់​នូវ​ការ​បន្ធូរបន្ថយ​សេចក្តី​ព្យាយាម​ ​ដោយហេតុ​នោះ​។​
 ​[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​កុលបុត្រ​ពួក​ខ្លះទៀត​ ​ចេញ​ចាក​ផ្ទះ​ដោយ​សទ្ធា​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​គិតថា​ ​អាត្មាអញ​ជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​កុលបុត្រ​នោះ​ ​លុះ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​ ​កុលបុត្រ​នោះ​ ​ក៏​មិន​មាន​សេចក្តី​ពេញចិត្ត​ ​មិន​មានតម្រិះ​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ឡើយ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​សីលសម្បទា​។​ ​កុលបុត្រ​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ដោយ​សីលសម្បទា​នោះ​។​ ​កុលបុត្រ​នោះ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636822574049060603
ទៅកាន់ទំព័រ៖