ព្រះត្រៃបិដក ភាគ ២១
ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាសំពៀតស្បែកខ្លាត្រីនេះ ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែន សំពៀតស្បែកខ្លាត្រីនោះ បុគ្គលមិនងាយនឹងគោះឲ្យមានសម្លេងស្រួយ ឲ្យមានសម្លេងណែន ដោយឈើ ឬអំបែងក្បឿងបានឡើង ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ១ និយាយដោយពាក្យពិត ឬពាក្យមិនពិត១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់១ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬកាលមិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ
ID: 636822513324377350
ទៅកាន់ទំព័រ៖