ព្រះត្រៃបិដក ភាគ ២១

រមែង​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សីលសម្បទា​នោះ​ថា​ ​អាត្មាអញ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​ចំណែក​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​។​ ​កុលបុត្រ​នោះ​ ​រមែង​ស្រវឹង​ ​វង្វេង​ ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​ដោយ​សីលសម្បទា​នោះ​ ​លុះ​ប្រមាទ​ហើយ​ ​រមែង​នៅជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ ​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ហើយ​ ​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ហើយ​កែះ​យក​តែ​ក្រមរ​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​បានឃើញ​បុរស​នោះ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ឱ​បុរស​ដ៏​ចម្រើន​នេះ​ ​មិន​ស្គាល់​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​មែក​ ​និង​ស្លឹក​ទេតើ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​បុរស​ដ៏​ចម្រើន​នេះ​ ​ជា​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636822574266393034
ទៅកាន់ទំព័រ៖