ព្រះត្រៃបិដក ភាគ ២១

ហើយ​ ​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ហើយ​កេះ​យក​តែ​ក្រមរ​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ត្រូវ​ធ្វើ​ ​ដោយ​ខ្លឹមឈើ​នោះ​ ​ការងារ​នោះ​ ​ក៏​នឹង​មិន​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ឡើយ​ ​(​សេចក្តី​នេះ​ឧបមា​យ៉ាងណា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ ​ដូចជា​កុលបុត្រ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ចេញ​ចាក​ផ្ទះ​ដោយ​សទ្ធា​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​គិតថា​ ​អាត្មាអញ​ជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ ​ចិត្ត​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​កុលបុត្រ​នោះ​ ​លុះ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​ ​កុលបុត្រ​នោះ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​មិន​មានតម្រិះ​បរិបូណ៌​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ឡើយ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636822574474094914
ទៅកាន់ទំព័រ៖