ព្រះត្រៃបិដក ភាគ ២១

បាន​ស្គាល់​ ​បានឃើញ​ ​(​នូវ​រូប​ល្អិត​)​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ឯ​ទៀ​តៗ​នេះ​ ​មិនបាន​ស្គាល់​ ​មិនបាន​ឃើញ​ ​(​នូវ​រូប​ល្អិត​)​ ​ទេ​។​ ​កុលបុត្រ​នោះ​ ​តែង​ស្រវឹង​ ​វង្វេង​ ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​ញាណទស្សនៈ​នោះ​ ​លុះ​ប្រមាទ​ហើយ​ ​រមែង​នៅជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​ហើយ​ចាំង​យក​តែ​ស្រាយ​ ​មក​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ឱ​បុរស​ដ៏​ចម្រើន​នេះ​ ​មិន​ស្គាល់​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​មែក​ ​និង​ស្លឹក​ទេតើ​ ​ព្រោះហេតុនោះ​ ​បាន​ជា​បុរស​ដ៏​ចម្រើន​នេះ​ ​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​ហើយ​ចាំង​យក​តែ​ស្រាយ​ ​មក​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ត្រូវ​ធ្វើ​ដោយ​ខ្លឹមឈើ​ ​ការងារ​នោះ​ ​ក៏​នឹង​មិន​សម្រេចប្រយោជន៍​ដល់​បុរស​នោះ​ឡើយ​ ​(​សេចក្តី​នេះ​ឧបមា​យ៉ាងណាមិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូច​កុលបុត្រ​ពួក​ខ្លះ​ ​ក្នុង​សាសនា​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636822576206193984
ទៅកាន់ទំព័រ៖