ព្រះត្រៃបិដក ភាគ ២១
ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បី និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យទាំងឡាយនោះយ៉ាងនេះថា ចិត្តរបស់យើងនឹងបានប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ ជាអ្នកប្រកបដោយមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តស្មើ ដោយសំពៀតស្បែកខ្លាត្រី ជាចិត្តធំទូលាយ ដល់នូវសភាពធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍ របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ID: 636822513530879161
ទៅកាន់ទំព័រ៖