ព្រះត្រៃបិដក ភាគ ២១
បាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញ បានដឹង បានឃើញ (រូបល្អិត) ចំណែកភិក្ខុទាំងឡាយដទៃៗនេះ មិនបានដឹង មិនបានឃើញ (រូបល្អិត) ទេ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែស្រាយរបស់ ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។
[៨៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត កុលបុត្រពួកខ្លះក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល
ID: 636822576734424197
ទៅកាន់ទំព័រ៖