ព្រះត្រៃបិដក ភាគ ២១

តម្រិះ​បរិបូណ៌​ទេ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​។​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​ញាណទស្សនៈ​។​ ​កុលបុត្រ​នោះ​ ​ពេញចិត្ត​ ​ដោយ​ញាណទស្សនៈ​នោះ​ ​តែថា​មិន​មានតម្រិះ​បរិបូណ៌​ទេ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​ញាណទស្សនៈ​នោះ​ ​កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​ញាណទស្សនៈ​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​សមយ​វិមោក្ខ​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​គប្បី​សាបសូន្យ​ចាក​ ​សមយ​វិមុត្តិ​ ​នោះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះឯង​ ​រមែង​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​ចាំង​យក​តែ​ខ្លឹម​មក​ ​ដឹង​ថា​ខ្លឹម​ពិតហើយ​ ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ឱ​បុរស​ដ៏​ចម្រើន​នេះ​
​(​១​)​ ​ប្រែថា​ ​ធម៌​ដែល​រួចចាក​បច្ច​និក​ធម៌​ ​គឺ​ធម៌​ជាស​ត្រូវ​ ​តាមកាល​ ​តាម​វេលា​ ​បាន​ដល់​លោកិយ​សមាបត្តិ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636822577371010608
ទៅកាន់ទំព័រ៖