ព្រះត្រៃបិដក ភាគ ២១

ស្គាល់​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​មែក​ ​និង​ស្លឹក​ប្រាកដ​ ​ព្រោះហេតុនោះ​ ​បាន​ជា​បុរស​ដ៏​ចម្រើន​នេះ​ ​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​ចាំង​យក​តែ​ខ្លឹម​ម្យ៉ាង​ ​ដឹង​ថា​ជា​ខ្លឹម​ពិតហើយ​ ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ត្រូវ​ធ្វើ​ដោយ​ខ្លឹមឈើ​ ​ការងារ​នោះ​នឹង​សម្រេចប្រយោជន៍​ដល់​បុរស​នោះ​ពិត​ ​(​សេចក្តី​នេះ​ឧបមា​យ៉ាងណា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបមេយ្យ​ដូចជា​កុលបុត្រ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ជា​អ្នកមាន​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​គ្រប​សង្កត់​ហើយ​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ហើយ​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​កុលបុត្រ​នោះ​ ​លុះ​បួស​យ៉ាងនេះ​ហើយ​ ​បាន​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​ ​កុលបុត្រ​នោះ​មិន​ពេញចិត្ត​ ​មិន​មានតម្រិះ​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ហើយ​ ​។​ ​កុលបុត្រ​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិនបាន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ឡើយ​។​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636822577581682658
ទៅកាន់ទំព័រ៖