ព្រះត្រៃបិដក ភាគ ២១
កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា...។ កុលបុត្រនោះ ពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ ពេញចិត្ត ដោយញាណទស្សនៈនោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ។
ID: 636822577826296649
ទៅកាន់ទំព័រ៖