ព្រះត្រៃបិដក ភាគ ២១

ស្រាយ​ ​សំបក​ ​ក្រមរ​ ​មែក​ ​និង​ស្លឹក​ទេតើ​ ​ហេតុ​នោះ​ ​បាន​ជា​បុរស​ដ៏​ចម្រើន​នេះ​ ​ជា​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​ហើយ​កាត់​យក​តែ​មែក​ ​និង​ស្លឹក​មក​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ត្រូវ​ធ្វើ​ដោយ​ខ្លឹមឈើ​ ​ការងារ​នោះ​ ​ក៏​នឹង​មិន​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​បុរស​អ្នក​ត្រូវការ​ ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​ ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​ក៏​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ហើយ​កេះ​យក​តែ​ក្រមរ​មក​ ​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ឱ​បុរស​ដ៏​ចម្រើន​នេះ​ ​មិន​ស្គាល់​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636822578932069895
ទៅកាន់ទំព័រ៖