ព្រះត្រៃបិដក ភាគ ២១
[១០] ម្នាលភិក្ខុទាំងឡាយ បើពួកចោរ ដែលប្រព្រឹត្តអាក្រក់នាំគ្នាអារអវយវៈតូចធំរបស់អ្នកទាំងឡាយ ដោយរណារដែលមានដងទាំងសងខាង ភិក្ខុណាមួយ ញ៉ាំងចិត្តឲ្យប្រទូស្ត ចំពោះចោរទាំងអម្បាលនោះ ភិក្ខុនោះមិនឈ្មោះថាជាអ្នកធ្វើតាមសាសនាតថាគត ដោយការមិនអត់សង្កត់នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងការបៀតបៀនរបស់ចោរនោះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាពធំប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[១១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្តចំពោះឱវាទដែលប្រៀបដោយរណារនេះឯង ឲ្យរឿយៗចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនឃើញគន្លងនៃពាក្យតូច ឬធំនោះ ដែល
ID: 636822513775033126
ទៅកាន់ទំព័រ៖