ព្រះត្រៃបិដក ភាគ ២១
(ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ ពុំនោះសោត ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ ពុំនោះសោត ដូចបុរស
ID: 636822579409067178
ទៅកាន់ទំព័រ៖