ព្រះត្រៃបិដក ភាគ ២១
មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសរួចយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកមានលាភសក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះ យសស័ក្តិទេ។ ធម៌ទាំងឡាយដទៃណា ដែលជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងលាភសក្ការៈ និងសេចក្តីសរសើរ កុលបុត្រនោះ មិនបានញ៉ាំងឆន្ទៈឲ្យកើតឡើង មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តរួញរា ប្រព្រឹត្តធូរថយផង ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក
ID: 636822579927696842
ទៅកាន់ទំព័រ៖