ព្រះត្រៃបិដក ភាគ ២១

តម្រិះ​បរិបូណ៌​ទេ​ ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សីលសម្បទា​នោះ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​សីលសម្បទា​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើតឡើង​ ​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​ ​ប្រព្រឹត្តិ​មិន​ធូរ​ថយ​ផង​។​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​សមាធិ​សម្បទា​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយ​សមាធិ​សម្បទា​នោះ​ ​តែ​មិន​មានតម្រិះ​បរិបូណ៌​ទេ​ ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សមាធិ​សម្បទា​នោះ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​សមាធិ​សម្បទា​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើត​ ​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​ ​ប្រព្រឹត្តិ​មិន​ធូរ​ថយ​ផង​។​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​ញាណទស្សនៈ​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​មានតម្រិះ​បរិបូណ៌​ ​ដោយ​ញាណទស្សនៈ​នោះ​។​ ​បុគ្គល​នោះ​ ​រមែង​លើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​ញាណទស្សនៈ​នោះ​ថា​ ​អាត្មាអញ​ជា​អ្នក​បានដឹង​ ​បានឃើញ​ ​(​រូប​ល្អិត​)​ ​ចំណែក​ភិក្ខុ​ទាំង​ឡាយ​ដទៃ​ៗ​នេះ​ ​ជា​អ្នក​មិនដឹង​ ​មិន
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636822581590661958
ទៅកាន់ទំព័រ៖