ព្រះត្រៃបិដក ភាគ ២១

នាំ​អ្នក​ទាំងឡាយ​អត់សង្កត់​ ​មិនបានទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​យើងខ្ញុំ​មិនឃើញ​គន្លង​ពាក្យ​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​ឱវាទ​ដែល​ប្រៀប​ដោយ​រណារ​នោះ​ឯង​ ​ឲ្យ​រឿយ​ៗ​ចុះ​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​នោះ​ ​នឹង​ប្រព្រឹត្ត​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​អស់កាលជាយូរអង្វែង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ចំពោះ​ភាសិត​របស់​ព្រះមានបុណ្យ​។​

​ចប់​កក​ចូ​បម​សូត្រ​ ​ទី១

ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636822514068689922
ទៅកាន់ទំព័រ៖