ព្រះត្រៃបិដក ភាគ ២១
តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវញាណទស្សនៈ។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយញាណទស្សនៈនោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយដូចម្តេច ដែលជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយ
ID: 636822582474362503
ទៅកាន់ទំព័រ៖