ព្រះត្រៃបិដក ភាគ ២១
បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតិកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវរូបសញ្ញា
(១) ព្រោះអស់ទៅនៃបដិឃសញ្ញា
(២) ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា
(៣) ដោយ
(១) រូបសញ្ញា សេចក្តីសំគាល់ក្នុងរូប ឯរូបក្នុងទីនេះ សំដៅយករូបាវចរជ្ឈានផង អារម្មណ៍របស់រូបាវចរជ្ឈាននោះផង។ (២) បដិឃសញ្ញា សេចក្តីសំគាល់កើតឡើងដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹងរូប ត្រចៀកប៉ះពាល់នឹងសំឡេងជាដើម។ (៣) នានត្តសញ្ញា សញ្ញាផ្សេងៗគ្នា ឯសញ្ញាដែលផ្សេងៗគ្នានោះមាន៤៤ គឺ កាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសលវិបាកសញ្ញា២ កាមាវចរកិរិយាសញ្ញា១១។
ID: 636822584064603460
ទៅកាន់ទំព័រ៖