ព្រះត្រៃបិដក ភាគ ២១

ប្រការ​ទាំងពួង​ ​បាន​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ការពិចារណា​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះឯង​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​ញាណទស្សនៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយវិញទៀត​ ​ភិក្ខុ​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​ ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ការពិចារណា​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​។​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​បាន​ដល់​ ​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ការពិចារណា​ថា​ ​អ្វី​តិចតួច​ ​ក៏​មិន​មាន​ ​ដូច្នេះ​។​បេ​។​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​នូវ​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះឯង​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ ​ជាង​ញាណទស្សនៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយវិញទៀត​ ​ភិក្ខុ​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​(​១​)​ ​។​ ​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​រមែង​អស់​ទៅ​ ​មិន​មាន​សល់​ ​ព្រោះ​បានឃើញ​ច្បាស់​ ​ដោយ​បញ្ញា​។​ ​ម្នាល​ព្រាហ្មណ៍​ ​ធម៌​នេះឯង​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ ​ជាង​ញាណទស្សនៈ​។​ ​
​(​១​)​ ​សេចក្តី​រំលត់​នូវ​សញ្ញា​ ​និង​វេទនា​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636822584412833377
ទៅកាន់ទំព័រ៖