ព្រះត្រៃបិដក ភាគ ២១

ម្នាល​ព្រាហ្មណ៍​ ​ធម៌​ទាំងឡាយ​នេះឯង​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​ញាណទស្សនៈ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​បុរស​អ្នក​ត្រូវការ​ ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ក៏​ចាំង​យក​តែ​ខ្លឹម​មក​ ​ដឹង​ច្បាស់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​ ​ការងារ​ណា​ ​ដែល​បុរស​នោះ​ ​ត្រូវការ​ធ្វើ​ ​ដោយ​ខ្លឹមឈើ​ ​ការងារ​នោះ​ ​ក៏​នឹង​ ​សម្រេចប្រយោជន៍​ ​ដល់​បុរស​នោះ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ពោល​នូវ​បុគ្គល​នេះ​ថា​ ​ដូចជា​បុរស​នោះ​ដែរ​។​
 [​៩៨​]​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រហ្មចរិយៈ​នេះ​ ​មិនមែន​មានត្រឹមតែ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​អានិសង្ស​ទេ​ ​មិនមែន​មានត្រឹមតែ​សីលសម្បទា​ ​ជា​អានិសង្ស​ទេ​ ​មិនមែន​មានត្រឹមតែ​សមាធិ​សម្បទា​ជា​អានិសង្ស​ទេ​ ​មិនមែន​មានត្រឹមតែ​ញាណទស្សនៈ​ ​ជា​អានិសង្ស​ទេ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​ម្នាល​ព្រាហ្មណ៍​ ​ចេ​តោ​វិមុត្តិ​ ​ការ​រួចចាក​កិលេស​នៃ​ចិត្ត​ ​គឺ​អរហត្តផល​ ​ជា​ធម៌​មិន​កម្រើក​ណា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រហ្មចរិយៈ​នេះ​ ​មាន​អរហត្តផល​នុ៎ះ​ជា​ប្រយោជន៍​ ​មាន​អរហត្តផល​នុ៎ះ​ ​ជា​ខ្លឹម​ ​មាន​អរហត្តផល​នុ៎ះ​ ​ជាទីបំផុត​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​។​ ​បិ​ង្គល​កោ​ច្ឆ​ព្រាហ្មណ៍​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636822584716250732
ទៅកាន់ទំព័រ៖