ព្រះត្រៃបិដក ភាគ ២១

អ​ល​គ​ទ្ទូ​បម​សូត្រ​ ​ទី២​


 [​១២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ឈ្មោះ​អរិ​ដ្ឋ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​(​១​)​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​កើតឡើង​ថា​ ​អាត្មាអញ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​។​ ​ពួក​ភិក្ខុ​ច្រើន​រូប​បានឮ​ដំណឹង​ថា​ ​អរិ​ដ្ឋ​ភិក្ខុ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ថា​ ​អាត្មាអញ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ក៏​
​(​១​)​ ​ពាក្យ​ថា​ ​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​នេះ​ ​បាន​សេចក្តី​ថា​ ​ជា​កូន​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636822514456942129
ទៅកាន់ទំព័រ៖