ព្រះត្រៃបិដក ភាគ ២១
ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ចិត្តច្រើន ទោសក្នុងកាមទាំងឡាយនោះ មានច្រើនក្រៃលែង។ អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ទុកជាភិក្ខុទាំងឡាយនោះសាកសួរដេញដោលសួររកហេតុយ៉ាងនេះហើយ ក៏នៅតែនិយាយប្រកាន់រឹង ព្រោះកំឡាំងនៃទិដ្ឋិ ព្រោះការស្ទាបអង្អែលដោយទិដ្ឋិថា ម្នាលអាវុសោ ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះមានព្រះភាគទ្រង់សំដែងហើយយ៉ាងនេះឯង ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។
[១៣] ភិក្ខុទាំងឡាយនោះ មិនអាចធ្វើភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះបាន ក្នុងកាលណា ភិក្ខុទាំងឡាយនោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងកាលនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្អុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងឡាយនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏
ID: 636822515145501512
ទៅកាន់ទំព័រ៖