ព្រះត្រៃបិដក ភាគ ២១

មិន​អាច​ធ្វើ​ភិក្ខុ​ឈ្មោះ​អរិ​ដ្ឋ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ឲ្យ​បែរ​ចាក​ទិដ្ឋិ​អាក្រក់​នុ៎ះ​ ​បាន​ជា​យើងខ្ញុំ​ទាំងឡាយ​ ​សូម​ក្រាបបង្គំទូល​ហេតុ​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​
 [​១៤​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ១រូប​ថា​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នក​មក​អាយ​ ​អ្នក​ចូរ​ទៅ​ហៅ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​អរិ​ដ្ឋ​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ភិក្ខុ​នោះ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អរិ​ដ្ឋ​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​ ​ក៏​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636822516094515793
ទៅកាន់ទំព័រ៖