ព្រះត្រៃបិដក ភាគ ២១

ម្នាល​អរិ​ដ្ឋ​ ​បានឮ​ថា​ ​អ្នកមាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​នឹង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​ដូច្នេះ​មែន​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​យ៉ាងនេះ​ឯង​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​នឹង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​។​ ​នែ​មោឃបុរស​ ​អ្នកដឹង​ច្បាស់​នូវ​ធម៌​ដែល​តថាគត​សំដែង​ហើយ​យ៉ាងនេះ​ ​អំពីសំណាក់​អ្នកណា​។​ ​ម្នាល​មោឃបុរស​ ​ធម៌​ធ្វើ​ដូចសេចក្តី​អន្តរាយ​ ​តថាគត​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​ឯ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ដោយពិត​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​រាង​ឆ្អឹង​.​.​.​។​ ​តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​ដុំ​សាច់​.​.​.​។​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636822516316898512
ទៅកាន់ទំព័រ៖