ព្រះត្រៃបិដក ភាគ ២១

តថាគត​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដូច​គប់​ស្មៅ​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​រណ្តៅ​រងើកភ្លើង​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​ការយល់​សប្តិ​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​របស់​ដែល​ខ្ចីគេ​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​ផ្លែឈើ​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​កាំបិត​ ​និង​ជ្រុញ​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដូច​លំពែង​ ​និង​ដែក​ស្រួច​.​.​.​។​ ​តថាគត​ ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ ​ឧបមា​ ​ដូច​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​ ​នែ​មោឃបុរស​ ​កាលបើ​ហេតុ​មាន​ទំនង​យ៉ាងនេះ​ ​អ្នក​ឈ្មោះថា​ ​ពោល​បង្កាច់​តថាគត​ផង​ ​ឈ្មោះថា​គាស់រំលើង​ ​នូវ​ខ្លួនឯង​ផង​ ​ឈ្មោះថា​ទទួល​នូវ​បាប​ដ៏​ច្រើន​ផង​ ​ព្រោះ​អំពើ​ដែល​ខ្លួន​ប្រកាន់​អាក្រក់​ ​ម្នាល​មោឃបុរស​ ​ព្រោះថា​ ​អំពើអាក្រក់​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ដល់​អ្នក​ ​អស់​កាលយូរ​អង្វែង​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ភិក្ខុ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636822516544971557
ទៅកាន់ទំព័រ៖