ព្រះត្រៃបិដក ភាគ ២១
ទាំងឡាយថា កម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះ ថាដូចម្តេច អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាតនេះ ឈ្មោះថា មានចំហាយកំដៅភ្លើង គឺញាណ ក្នុងធម្មវិន័យនេះ បានខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន ចំហាយកំដៅភ្លើងនោះ នឹងមានដូចម្តេចបាន បពិត្រព្រះអង្គដ៏ចម្រើន ចំហាយកំដៅភ្លើងនោះ មិនមានឡើយ។ កាលដែលពួកភិក្ខុក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះហើយ អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ក៏អង្គុយស្ងៀមអៀនខ្មាស់ ដាក់កសំយ៉ុងចុះ ឱនមុខចុះ សញ្ជប់សញ្ជឹងមិនក្លៀវក្លា។
[១៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបថា អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត អង្គុយស្ងៀមអៀនខ្មាស់ ដាក់កសំយ៉ុងចុះ ឱនមុខចុះ សញ្ជប់សញ្ជឹងមិនក្លៀវក្លាហើយ មានព្រះបន្ទូលទៅនឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ដូច្នេះថា ម្នាលមោឃបុរស អ្នកនឹងប្រាកដ ដោយទិដ្ឋិអាក្រក់ ជារបស់ខ្លួននេះ តែតថាគតនឹងសាកសួរភិក្ខុទាំងឡាយ ក្នុងសេចក្តីនេះ។ គ្រានេះឯង ព្រះមានព្រះភាគ
ID: 636822516812226844
ទៅកាន់ទំព័រ៖