ព្រះត្រៃបិដក ភាគ ២១

ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ ​ជា​អ្នកសម្លាប់​ត្មាត​នេះ​ ​ពោល​បង្កាច់​តថាគត​ផង​ ​ជីក​គាស់រំលើង​ ​នូវ​ខ្លួនឯង​ផង​ ​ទទួល​នូវ​បាប​ដ៏​ច្រើន​ផង​ ​ព្រោះ​អំពើ​ដែល​ខ្លួន​កាន់​យក​អាក្រក់​ ​ដោយ​ប្រការ​ណា​ ​ព្រោះ​អ្នក​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​យើងខ្ញុំ​ទាំងឡាយ​ ​មិនបាន​ដឹង​ច្បាស់​នូវ​ធម៌​នុ៎ះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​ ​ធម៌​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដល់​យើងខ្ញុំ​ទាំងឡាយ​ ​ដោយ​អនេកបរិយាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ពិតមែន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​រាង​ឆ្អឹង​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​ ​មាន​ច្រើនក្រៃពេក​ ​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដូច​ក្បាល​ពស់​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636822517038059760
ទៅកាន់ទំព័រ៖