ព្រះត្រៃបិដក ភាគ ២១
មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដឹងច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម៌ធ្វើនូវសេចក្តីអន្តរាយ តថាគតសំដែងហើយ ដល់អ្នកទាំងឡាយ ដោយអនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពពិតមែន តថាគតសំដែងហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក។ បេ។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក កាលបើហេតុមានទំនងយ៉ាងនេះ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតនេះ ឈ្មោះថា ពោលបង្កាច់តថាគតផង ឈ្មោះថា គាស់រំលើង នូវខ្លួនឯងផង តែងទទួលនូវបាប ដ៏ច្រើនផង ព្រោះអំពើដែលខ្លួនប្រកាន់អាក្រក់ ព្រោះថាអំពើនោះ នឹងប្រព្រឹត្តទៅ
ID: 636822517262192580
ទៅកាន់ទំព័រ៖