ព្រះត្រៃបិដក ភាគ ២១

ដើម្បី​មិនជា​ប្រយោជន៍​ ​ជា​ទុក្ខ​ ​ដល់​មោឃបុរស​នោះ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិ​ដ្ឋ​ភិក្ខុ​នោះ​ ​វៀរលែង​ចាក​កាម​ទាំងឡាយ​ ​វៀរលែង​ចាក​សេចក្តី​សំគាល់​ ​ក្នុង​កាម​ទាំងឡាយ​ ​វៀរលែង​ចាក​កាម​វិតក្កៈ​ទាំងឡាយ​ហើយ​ ​ត្រឡប់​សេព​នូវ​កាម​ទាំងឡាយ​វិញ​ ​នេះ​មិនមែន​ជា​ឋានៈ​ឡើយ​។​
 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​មោឃបុរស​ពួក​ខ្លះ​ ​រៀន​ធម៌​គឺ​សុត្ត​(​១​)​ ​គេយ្យៈ​(​២​)​ ​វេយ្យាករណៈ​(​៣​)​ ​គាថា​(​៤​)​ ​ឧទាន​(​៥​)​
​(​១​)​ ​បានខាង​ឧភតោ​វិភង្គ​ ​គឺ​ភិក្ខុ​វិភង្គ​ ​និង​ភិក្ខុនី​វិភង្គ​ ​និង​និទ្ទេស​ ​គឺ​បទ​ភាជនៈ​ ​របស់​ឧភតោ​វិភង្គ​នោះ​ ​និង​ខន្ធកៈ​ទាំង២២​ ​មាន​បព្វជ្ជា​ខន្ធកៈ​ជាដើម​ ​និង​បរិវា​រៈ​ ​និង​មង្គលសូត្រ​ ​រតន​សូត្រ​ ​នាឡ​ក​សូត្រ​ ​តុ​វដ្ត​ក​សូត្រ​ ​ដែល​មាន​ក្នុង​គម្ពីរ​សុត្តនិបាត​ ​និង​សូ​ត្រ​ដទៃ​ៗ​ ​ដែល​ជា​ពាក្យ​របស់​ព្រះ​តថាគត​។​ ​(​២​)​ ​បានខាង​សូត្រ​ទាំងអស់​ ​ដែល​មាន​គាថា​ ​និង​សគា​ថា​វត្ថុ​ទាំងអស់​ ​ក្នុង​សំយុត្ត​និកាយ​។​ ​(​៣​)​ ​បានខាង​អភិធម្មបិដក​ទាំងអស់​ ​និង​សូត្រ​ដែល​គ្មាន​គាថា​ ​និង​ពុទ្ធវចនៈ​ឯ​ទៀ​តៗ​ដែល​មិនបាន​សង្គ្រោះ​ដោយ​អង្គ៨​។​ ​(​៤​)​ ​បានខាង​ធម្មបទ​ ​ថេរគាថា​ ​ថេរីគាថា​ ​និង​គាថា​សុទ្ធ​ ​មិនបាន​ឈ្មោះថា​សុត្ត​ ​ក្នុង​គម្ពីរ​សត្ត​និបាត​។​ ​(​៥​)​ ​បានខាង​ព្រះ​សូត្រ​ទាំង៨២ប្រកបដោយ​គាថា​ ​ដែល​សម្រេច​មក​អំពី​សោមនស្ស​ញ្ញាណ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636822517826664866
ទៅកាន់ទំព័រ៖