ព្រះត្រៃបិដក ភាគ ២១
ពុំនោះសោត បើមានភិក្ខុណាមួយ ពោលទោសអ្នក ក្នុងទីចំពោះមុខពួកភិក្ខុនី ៗនោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង ម្នាលផគ្គុន បានឮថា អ្នកតែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនី យ៉ាងនេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលផគ្គុន ចុះក្រែងអ្នកជាកុលបុត្រចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឬ។ ព្រះករុណាព្រះអង្គ។ ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំជាមួយពួកភិក្ខុនីហួសវេលា ដោយអំពើណា អំពើនុ៎ះមិនសមគួរដល់អ្នក ដែលជាកុលបុត្រចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឡើយ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ពោលទោសពួកភិក្ខុនីនោះ ចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវផ្ទះ គឺបញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់ឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការពោលទោសនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការពោលទោសនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នកមានសេចក្តីអនុគ្រោះ ដោយប្រយោជន៍
ID: 636822508876192928
ទៅកាន់ទំព័រ៖